ក្រុមហ៊ុន​​ Ganzberg បាន​ឧបត្ថម្ភ​ទឹកសុទ្ធ២០០កេស និងទឹកក្រូច១០០កេស ដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន​​ Ganzberg បាន​ឧបត្ថម្ភ​ទឹកសុទ្ធ២០០កេស និងទឹកក្រូច១០០កេស ដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​

 ក្រុមហ៊ុន​​ Ganzberg បាន​ឧបត្ថម្ភ​ទឹកសុទ្ធ២០០កេស និងទឹកក្រូច១០០កេស ដល់​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​!!!


កំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​  នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥​​​ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី​ ក្រុមហ៊ុន​​ Ganzberg ដោយបានចាត់ក្រុមការងារឲ្យនាំយក​​​​ ទឹកសុទ្ធ២០០កេស និងទឹកក្រូច១០០កេស ប្រគល់ជូនដល់ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែកដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ ជាតំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានពាំនាំនូវពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ​ អគ្គនាយក​ ក្រុមហ៊ុន​Ganzberg ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









أحدث أقدم