ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្ត ចំនួន ៥
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្ត ចំនួន ៥

ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្ត ចំនួន ៥

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលខេត្ត ចំនួន ៥ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។

ខេត្ត និងអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តម អ៊ូ វណ្ណា បានប្រគល់ជូនរដ្ឋបាលខេត្តទាំង៥ នាឱកាសនោះរួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយក្នុងមួយខេត្តៗទទួលបាន ៖ អង្ករ ចំនួន ៥តោន មី ចំនួន ១០០កេសធំ ស្មើ ៦០០កេសតូច ត្រីខកំប៉ុង ចំនួន ១០០កេស និងគុយទាវ ចំនួន ៥០កេសធំ ស្មើ ២០០កេសតូច៕












أحدث أقدم