កងកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធហិង្សាដោយចេតនា និងរក្សាអាវុធទុកដោយខុសច្បាប់!
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធហិង្សាដោយចេតនា និងរក្សាអាវុធទុកដោយខុសច្បាប់!

កងកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធហិង្សាដោយចេតនា និងរក្សាអាវុធទុកដោយខុសច្បាប់!


ខេត្តតាកែវ៖ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឡុង សិកា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការ រងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបចំនួន២ករណី៖
ករណីទី១ ហិង្សាដោយចេតនា ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ លី ដេវីត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោង
ចក្រ រស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
២.ឈ្មោះ សឿង ណុច ហៅឃ្មឹប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖
១.ម៉ូតូ ០១គ្រឿង
២.មួកសុវត្ថិភាព ០១និងខ្សែក្រវ៉ាត់ ០១។

ករណីទី២ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត បានចុះបង្ក្រាបនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័័យបានចំនួន០៦នាក់៖
១.ឈ្មោះ ផាន សុភា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដាល ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
២.ឈ្មោះ ហេង សុឡា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត
ប្រាកដ រស់នៅភូមិប្រមូសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
៣.ឈ្មោះខាន់ ហែមបូរិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មក
ររោងចក្រ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
៤.ឈ្មោះ ជឿន សុខពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
៥.ឈ្មោះ ឃុន បញ្ញារស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
៦.ឈ្មោះ យ៉ាន ពិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត
ប្រាកដ រស់នៅភូមិយាមខាវ ឃុំត្រាពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖
១.កាំបិតតាំងតោដងឬស្សី ០១ដើម ប្រវែង ០,៦៥ម៉ែត្រ
២.កាំបិតតាំងតោដងឈើ ០១ដើម ប្រវែង ០,២៨ម៉ែត្រ
៣.ដំបងដែករលាស់០១ដើមប្រវែង០,៤៤ម៉ែត្រ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។






Previous Post Next Post