ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យមើលសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិ និងត្រៀមកែឆ្នៃបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅខេត្តតាកែវ
តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារជំនាញ និងសហការី បានចុះពិនិត្យមើលសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តភ្នំជីសូរ និងត្រៀមកែឆ្នៃបន្ថែម នៅជើងភ្នំជីសូរ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត បន្ថែមឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដែលជាខេត្តកំពុងមានសក្តានុពលខ្លាំង លើគ្រប់វិស័យ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តតាកែវ មានទីតាំងភូមិសាស្ត្រ និងផ្លូវគមនាគម ប្រកបដោយសក្តានុពល ដោយមានការតភ្ជាប់ជាមួយនឹងផ្លូវជាតិធំៗ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ផ្លូវដែកពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិតេជោ និងនៅថ្ងៃខាងមុខឆាប់ៗនេះ ក៏មានព្រែកជីកហ្វូណន ដែលងាយស្រួល ដល់ការដឹកជញ្ជូន និងងាយស្រួលដល់ការធ្វើធុរកិច្ច ៕









