ពិធីប្រកាសតែងតាំង លោក សាយ វណ្ណ:  ជាអភិបាលស្រុកបាទី, អភិបាលខេត្តណែនាំ ឲ្យខិតខំបន្តបម្រើប្រជាពលរដ្ឋ ឲ្យបានល្អនៅក្នុងមូលដ្ឋាន
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិធីប្រកាសតែងតាំង លោក សាយ វណ្ណ:  ជាអភិបាលស្រុកបាទី, អភិបាលខេត្តណែនាំ ឲ្យខិតខំបន្តបម្រើប្រជាពលរដ្ឋ ឲ្យបានល្អនៅក្នុងមូលដ្ឋាន

 ពិធីប្រកាសតែងតាំង លោក សាយ វណ្ណ:  ជាអភិបាលស្រុកបាទី, អភិបាលខេត្តណែនាំ ឲ្យខិតខំបន្តបម្រើប្រជាពលរដ្ឋ ឲ្យបានល្អនៅក្នុងមូលដ្ឋាន


( តាកែវ )៖នារសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាស លោក សាយ វណ្ណៈ ជាអភិបាល នៃគណៈអភិបាលស្រុកបាទី ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលស្រុកត្រាំកក់ មកជាអភិបាល នៃគណៈអភិបាលស្រុកបាទីជំនួស លោក ភួន ឈីម ត្រូវបានផ្ទេរភារកិច្ចទៅជា អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត។

ថ្លែងនៅក្នុងឱកាសនោះ​ លោក វ៉ី សំណាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបាទី ដែលកន្លងមកបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ ក្នុងស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោក វ៉ី សំណាង បានលើកឡើងបន្តថា សមិទ្ធផលជាច្រើន ដែលកើតឡើងទាំងនេះ គឺមិនអាចសម្រេចបាននោះទេ បើគ្មានការចូលរួមសហការគ្នា ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុកបាទីថ្មី ដែលទើបតែងតាំងនេះ ត្រូវតែខិតខំបំពេញការងារទ្វេដង ដោយការយកចិត្តទុកដាក់ នឹង ស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងប្រឹងប្រែងធ្វើការ ឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារ ជូនប្រជាពលរដ្ឋ ក្នុងស្រុករបស់ខ្លួន ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

គួសបញ្ជាក់ថា លោក សាយ វណ្ណ: ធ្លាប់រំរើការងារជាអភិបាលរងស្រុកត្រាំកក់អស់រយ:ពេល៨ឆ្នាំ ២អាណត្តិ លោកសកម្មការងារ និងដឹកនាំយុវជនចុះធ្វើកិច្ចការងារមនុស្សធម៌ និងចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរនោះ។





































أحدث أقدم