ពាក្យចាស់ពោលថា រពឹសដៃផ្ទៃឆ្អែត តែយុវជនម្នាក់នេះរពឹសដៃដុតកញ្ចុះលេងមានអីត្រូវជាប់ខ្នោះដៃអាល័យស្នេហ៍លោកអធិការស្រុកព្រៃកប្បាស...
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពាក្យចាស់ពោលថា រពឹសដៃផ្ទៃឆ្អែត តែយុវជនម្នាក់នេះរពឹសដៃដុតកញ្ចុះលេងមានអីត្រូវជាប់ខ្នោះដៃអាល័យស្នេហ៍លោកអធិការស្រុកព្រៃកប្បាស...

 ពាក្យចាស់ពោលថា រពឹសដៃផ្ទៃឆ្អែត តែយុវជនម្នាក់នេះរពឹសដៃដុតកញ្ចុះលេងមានអីត្រូវជាប់ខ្នោះដៃអាល័យស្នេហ៍លោកអធិការស្រុកព្រៃកប្បាស...

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០២និង៥០នាទី នៅចំណុចហាងខារ៉ាអូខេដែលមានស្លាកយីហោ (វ៉ាស៊ីនតោន) ស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីមួយ ធ្វើឲ្យខូចខាតដោយចេតនា (ដុតកញ្ចុះ)ឆេះផ្អើលពេញហាងតែម្ដង។ ករណីនេះកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ធិន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើសកម្មភាព ផ្លោះរបងចូលទៅក្នុងហាងខារ៉ាអូខេយីហោ (វ៉ាស៊ីនតោន) រួចបានដុតកញ្ចុះធ្វើពីឫស្សី ប្រកស្បូវ ទំហំ ទទឹង៣ម៉ែត្រ បណ្តោយ៣ម៉ែត្រ ឆេះអស់ចំនួន០២ ជារបស់ម្ចាស់ហាងឈ្មោះ ជា ស្រីពៅ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងក្នុងមូលដ្ឋានដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា
សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ!






Previous Post Next Post