កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលស្រុកបាទី បង្រ្កាបករណីគ្រឿង ញៀន ឃាត់ខ្លួនមេក្លោងធំ ១នាក់ និងបក្ខពួក៧នាក់
ខេត្តតាកែវ ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦ នេះ វេលាម៉ោង១១និង៥០ នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការ ដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបករណី រក្សា ទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងអធិការស្រុកបាទី ប៉ុស្តិ៍ត្រពាំងសាប ប៉ុស្តិ៍កណ្ដឹង និងកងអន្តរាគមន៍ខេត្ត បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងមានរបួសដល់កម្លាំងមាន សមត្ថកិច្ច២នាក់ ១-ឈ្មោះ ធៀង ឧត្ដម ២-ឈ្មោះ អ៊ុក សារិននិងមានរបួសប្រជាពលរដ្ឋ ០២នាក់ ១-ឈ្មោះ ប៉េល ផាន ភេទស្រី អាយុ ៥៧ ឆ្នាំ ចៅប្រុស ០១នាក់។
ជាមួយនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ ស្រី ០១ នាក់÷
១-ឈ្មោះ ព្រឿង សារាជ ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
២-ឈ្មោះ ព្រឿង សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
៣-ឈ្មោះ សូត្រ សារ៉ាត់ ហៅពុំភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
៤-ឈ្មោះ ហុីង កុសល់ ភេទប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
៥-ឈ្មោះ ទ្រី សៀកម៉េង ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
៦-ឈ្មោះ មិច វឿន ភេទស្រី
៧-ឈ្មោះ គី ដាលីន ភេទប្រុស
*វត្ថុតាងចាប់យករួមមាន ៖
១-គ្រឿងញៀនមួយចំនួន
២-កាំភ្លើងខ្លី ចំនួន ០៣ដើម
៣-គ្រាប់កាំភ្លើង មួយចំនួន
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕









