តាកែវ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តាកែវ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

 តាកែវ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

  នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម និងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ។
  +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ប្រុស។  
១/ ឈ្មោះ ប៊ិន លាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
២/ ឈ្មោះ ធន ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៧ កញ្ចប់
ទម្ងន់ ៧.៩០ ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ២ គ្រឿង
៣/ ថង់វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន
   បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។






Previous Post Next Post