ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍

 ស្នងការនគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីជនជាតិបរទេសបើកបរក្នុងស្ថានភាពមានសារធាតុញៀន បើកបុកសមត្ថកិច្ចចរាចរណ៍

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិនម្នាក់ អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ

អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ មុននឹងបុកលោក វរសេនីយ៍ទោ ចេង ចំរើន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តភារកិច្ចរក្សាសណ្តាប់ធ្នាប់ចរាចរណ៍នៅគោលដៅ P1 បន្ទាប់ពីបង្កហេតុ អ្នកបើកបរបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យលោក វរសេនីយ៍ទោ ចេង ចំរើន រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

បច្ចុប្បន្ន លោកនាយរងការិយាល័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមដោយមានស្ថានភាពសភាពល្អប្រសើរឡើងវិញហើយ ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល លទ្ធផលអវិជ្ជមាន និងធ្វើតេស្តសារធាតុញៀន លទ្ធផលវិជ្ជមាន ។ ចំណែករថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងកុំបើកបរក្រោមឥទ្ធិពលសារធាតុញៀន និងគ្រឿងស្រវឹងផ្សេងៗ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល ៕









Previous Post Next Post