លោកអភិបាលស្រុកត្រាំកក់ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង ២ គីឡូម៉ែត្រ ក្នុងឃុំពពេល
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកអភិបាលស្រុកត្រាំកក់ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង ២ គីឡូម៉ែត្រ ក្នុងឃុំពពេល

 លោកអភិបាលស្រុកត្រាំកក់ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង ២ គីឡូម៉ែត្រ ក្នុងឃុំពពេល

តាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ និងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ទៅតាមតម្រូវការ ។

លោកកេត ម៉ៅ បានលើកឡើងថា សមិទ្ធផលថ្មីស្រឡាងដែលកើតចេញពីការយកចិត្តទុកដាក់របស់រដ្ឋបាលឃុំ និងស្រុក ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ព្រោះវាជាប្រភេទផ្លូវបេតុងអាមេ (បេតុងឆ្អឹងដែក) មានប្រវែងសរុប ២,៣៨០ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣ រួមមាន៖ ភូមិចមពល, ភូមិត្រពាំងព្រីង និងភូមិព្រៃជួរ ដែលជាគម្រោងថវិកាមូលនិធិឃុំពពេល ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោក កេត ម៉ៅ ក៏បានជួបសំណេះសំណា លជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានលើកឡើងពីសារៈសំខាន់នៃផ្លូវមួយខ្សែនេះ ដែលជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិស្សានុសិស្សបានកាន់តែងាយ ស្រួល និងឆាប់រហ័ស មិនថាឡើយក្នុង រដូវប្រាំង ឬរដូវ វស្សា។
ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានផ្តាំផ្អើលដល់ក្រុមហ៊ុនទទួល ការសាងសង់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងភាពជាប់រឹងមាំយូរអង្វែង។ ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការ និងយោគយល់អធ្យា ស្រ័យ ក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងនេះបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ៕









أحدث أقدم