សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ



រដ្ឋបាលខេត្តតាកែវ នាថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត នាយក នាយករង មន្ត្រីរាជការ នៃអង្គភាពសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រ​គេ​នព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតាបិតាជីដូនជីតា ញាតិកាទាំង៧សន្តាន និងវីរៈកងទ័ពកម្ពុជាដែលបានពលី ក្នុងបុព្វហេតុការការពារបូរណភាពទឹកដីរបស់យើង ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខសូមឲ្យមកទទួលយកនូវអត្ថមនុញ្ញផលវេនកាន់បិណ្ឌទី៧នេះហើយ ដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នក ដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ចូរកើតមានដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមបានជួបប្រសព្វនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










أحدث أقدم