ករណីគ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់មួយរវាងកង់បី(ផាស្ងាប់)ជាមួយរថយន្តដឹកទំនិញបណ្ដាលអោយអ្នកបើកកង់បីស្លាប់បាត់បង់ជីវិត.........
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់មួយរវាងកង់បី(ផាស្ងាប់)ជាមួយរថយន្តដឹកទំនិញបណ្ដាលអោយអ្នកបើកកង់បីស្លាប់បាត់បង់ជីវិត.........

 ករណីគ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់មួយរវាងកង់បី(ផាស្ងាប់)ជាមួយរថយន្តដឹកទំនិញបណ្ដាលអោយអ្នកបើកកង់បីស្លាប់បាត់បង់ជីវិត.........

 ស្រុកសំរោង៖  នៅវេលាម៉ោង១៩:៥៥នាទី ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៥_៥៦ ស្ថិតក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រវាងម៉ូតូកង់បីនិងរថយន្តទិសដៅផ្ទុយគ្នា។

   -ម៉ូតូកង់បី(ផាស្អាប់) ពណ៍ស ពាក់ផ្លាកលេខតាកែវ1U.5803 ទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ ម៉ក់ ទិត្យ ភេទប្រុស អាយុ៥២ឆ្នាំមុខរបរបើកបរកង់បី(ផាស្អាប់) រស់នៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
   -រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខតាកែវ3A.4143 ទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ ស៊ូន ចាន់ថុន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរបើកបរ មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(គ្មានរងរបួស)។
   -មូលហេតុ: បណ្ដាលមកពីអ្នកបើកបរម៉ូតូកង់បី(ផាស្អាប់) បើកបរក្នុងល្បឿនលឿននិងមិនគោរពផ្លូវអាទិភាពឆ្លងគំនូសជាប់ ចូលមកបុករថយន្ត។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចជំនាញចរាចរណ៍យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។















Previous Post Next Post