លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥…….
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥…….

 លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥…….



កំពង់ស្ពឺ,នាថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី លោកប្រធាន ក្រុមការងារគណបក្សចុះជួយភូមិទាំង១៧ភូមិ និងប្រធានសាខា គណបក្សភូមិទាំង១៧ភូមិ។



លោក នួន ផាវ ជាប្រធានគណបក្សមូលដ្ឋានឃុំអមលាំង បានឡើងអាននូវរបាយការណ៍ និងបានលើកឡើងនូវសមទ្ធិផលដែលសម្រេចបាន និងចំនុចប្រឈមមួយចំនួន និងបានបន្តទៀតថា សូមឲ្យលោកប្រធានសាខាបក្សទាំងអស់ត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ត្រូវក្តាប់ឲ្យបាននូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានជួបប្រទះមានដូចជា បញ្ហាដីធ្លី បញ្ហាអត្តសញ្ញាណបណ្ណ័ អត់សំបុត្រកំណើត បញ្ហាផ្សេងៗទៀត ត្រូវស្រាវជ្រាវរកដើមហេតុ ដើម្បីដោះស្រាយជូនគាត់ ព្រោះមានតែប្រធានសាខាបក្សទេដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។



បន្ទាប់មកលោក ម៉ែន យ៉ាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានសាខាគណបក្សចុះជួយភូមិ ក៏បានលើកឡើងពីប្រាក់សហគមន៍មនុស្សចាស់សំណូមពរឲ្យមានរៃអង្គាស់បន្ថែម និងបានអរគុណដល់ក្រុមការងារ (IT) គណបក្សបានបញ្ជូលសមាជិកបក្សបន្ថែមដែលធ្វើចំនួនសមាជិកមានការកើនឡើង ។



តាមប្រសាសន៍ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានបញ្ជាក់ប្រាប់ដល់ក្រុមការងារ ពាក់ពន្ធ័ និងការខ្វះខាតទឹកស្អាតប្រើប្រាស់នៅភូមិថ្នល់បច្ចុប្ននេះក្រុមការងារជំនាញកំពុងធ្វើការសម្របសម្រួលហើយ និងបានបន្តទៀតថា យើងទាំងអស់គ្នា ជាពិសេស ប្រធាបក្រុមការងារចុះជួយមូលដ្ឋានភូមិទាំង១៧ភូមិ និងប្រធានសាខាបក្សភូមិទាំង១៧ភូមិ ត្រូវបន្តក្តាប់ឲ្យបាននូវស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពេលពួកគាត់មានបញ្ហាអ្វី ត្រូវជួយសម្របសម្រួល ដោះស្រាយជូនពួកគាត់ភ្លាមៗ។ ឧទាហរណ៍ ដូចជាខែមុនមាន០២គ្រួសារក្នុងឃុំរបស់យើងដែលជួបបញ្ហា ឈឺធ្ងន់ និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារមូលដ្ឋានរបស់យើងមានប្រតិកម្មរហ័ស ការរាយការណ៍ទាន់ពេលវេលាទើបក្រុមការងារ ជួយពួកគាត់បានទាន់ពេលវេលា។ បើដោះស្រាយមិនបានត្រូវរាយមកជាបន្ទាន់ ដើម្បីឲ្យក្រុមការងារយើងចុះអន្តរាគមន៍ទាន់សភាពការ ។ លោក ប្រធាន បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារ មូលដ្ឋានឃុំអមលាំងថា មានតែអំពើល្អទេ ទើបទទួលបានការស្រលាញ់ពិតប្រាកដ លោកប្រធាន សូមឲ្យក្រុមការងារឃុំអមលាំងទាំងអស់រួមគ្នាសហការ ពួតដៃគ្នាដើម្បីបំពេញភារកិច្ចថ្នាក់លើដាក់ឲ្យ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឃុំអមលាំងយើង ។



ជាចុងបញ្ជប់នៃកម្មវិធី លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំ បានប្រគល់ទឹកសុទ្ធវិតតាល់ចំនួន៣០ កេស ជូនដល់ស្នាក់ការបក្សឃុំអមលាំង ដើម្បីប្រើប្រាសជាប្រយោជន៍រួមផងដែរ ៕







أحدث أقدم