ចលនា​យុវជន​ចីរភាព​បរិស្ថាន​ បន្ដចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​
គេហទំព័រ PY-News (www.k-py-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចលនា​យុវជន​ចីរភាព​បរិស្ថាន​ បន្ដចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​


 ចលនា​យុវជន​ចីរភាព​បរិស្ថាន​ បន្ដចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ 



ភ្នំពេញ​៖​ ស្របតាម​ការ​ចង្អុល​បង្ហាញ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ចលនា​យុវជន​ចីរភាព​បរិស្ថាន​ ភាព​ស្អាត​ នៃ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ បាន​បន្ដ​សកម្មភាព​ប្រមូល​ និង​វេចខ្ចប់​សំណល់​សំរាម​ប្លាស្ទិក​ តាម​ដងផ្លូវ​ ដេីម្បី​ប្រយុទ្ធប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ ក្នុង​ន័យ​ជម្រុញ​ភាព​ស្អាត​ លុបបំបាត់​កាកសំណល់​ប្លាស្ទិក​តាម​ដងផ្លូវ​ និង​បង្កើត​បាន​ជា​ចលនា​ និង​ស្មារតី​ ឱ្យ​យុវជន​ស្រលាញ់​បរិស្ថាន​ ការពារ​បរិស្ថាន​ សំដៅលេី​សុខមាលភាព​ប្រជាពលរដ្ឋ​ ស្ថិត​នៅភូមិ​ទួលពង្រ​ សង្កាត់​ចោម​ចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៥​។ 



ដូច​ទៅនឹង​យុទ្ធនាការ​ "កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​"​ គឺ​ជា​យុទ្ធនាការ​ជម្រុញ​ស្មារតី​ បណ្ដុះ​ផ្នត់គំនិត​ និង​ជា​ចលនា​ឱ្យ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ចូលរួម​ ការទុក​ដាក់​សំណល់​សំរាម​ ការសំអាត​ ប្រមូល​ វេចខ្ចប់​ សំណល់​សំរាម​តាម​ដងផ្លូវ​។ 



សូម​បញ្ជាក់​ផង​ដែរថា​ សកម្មភាព​ យុវជន​ចីរភាព​បរិស្ថាន​ ដែល​បាន​ប្រមូល​ និង​វេចខ្ចប់​សំរាម​ ស្ថិត​នៅភូមិ​សង្កាត់​ខាងលេី​មាន​ការចូលរួម​ ប្រមាណ​ចំនួន ១១នាក់​ ដែលជាយុវជន​ស្ម័គ្រចិត្ត​ និង​ជា​យុវជន​ស្រឡាញ់​បរិស្ថាន​ភាពស្អាត។ 



ជាចុងក្រោយ​ យុវជន​ចីរភាព​បរិស្ថាន​ សូម​សំណូមពរ​ ប្រជាពលរដ្ឋ​ និង​យុវជន​ សូម​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​៕





Previous Post Next Post